
វិបសាយ People Daily របស់ប្រទេសចិនបានឲ្យដឹងថា យន្តហោះជំនាន់ថ្មី B-3 ដែលនឹងធ្វើការផលិតនោះ មានល្បឿនលឿន អាចបើកទៅដល់ប្រទេសចិនតែក្នុងរយៈពេល១ម៉ោងជាង ដោយចេញពីមូលដ្ឋានទ័ពអាមេរិក Guam និង Diego Garcia។
ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពឲ្យជាក់លាក់នៃយន្តហោះនេះពុំត្រូវបានគេហទំព័រដដែល បញ្ជាក់ឲ្យច្បាស់នោះទេ។ ប៉ុន្តែវិបសាយ Forbe បានឲ្យដឹងខ្លះៗពីព័ត៌មាននៃយន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី នេះដូចខាងក្រោម៖
១. វាអាចហោះហើរបានចម្ងាយ៩២៦០គីឡូម៉ែត្រ ដោយចាក់សាំងតែមួយពេញ
២. ត្បិតតែវាមានតម្លៃថ្លៃជាងមុន ប៉ុន្តែយន្តហោះជំនាន់ថ្មីនេះមិនអាចទ្រទ្រង់ទម្ងន់ធ្ងន់ដូចមុននោះទេ
៣. វានឹងមានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត
៤. វានឹងមានរូបរាងខុសពីយន្តហោះ B-2 ទាំងស្រុង ហើយការរចនារូបរាងថ្មីនឹងធ្វើឲ្យប្រតិបត្តិការមានភាពរលូនជាមុន
៥. យន្តហោះនេះនឹងត្រូវចំណាយទឹកប្រាក់ផលិតអស់ប្រមាណ៥៥០លានដុល្លារក្នុងមួយគ្រឿង ហើយនឹងផលិតចំនួន ១០០គ្រឿង
ប្រភពដកស្រង់ចេញពី : News.Sabay.Com
0 comments:
Post a Comment