ក្រចកដៃលឿងអាចបណ្តាលមកពី ការលាបថ្នាំក្រចកដែល គ្មានគុណភាពញឹកញាប់។
កត្តាផ្សេងទៀតអាចបណ្តាលមកពីការឆ្លងមេរោគផ្សិត, កង្វះជាតិវីតាមីន, ជក់បារី,
ជំងឺទឹកនោមផ្អែម, ជំងឺក្រលៀន រឺ រោគសើរស្បែកម្យ៉ាងជាដើម។
ចង់អោយក្រចកដៃប្រែជាសវិញ ជាការងាយស្រួលទេ
អ្នកគ្រាន់តែអនុវត្តន៍វិធីដូចខាងក្រោមនេះ៖
ថ្នាំដុសធ្មេញ
យកថ្នាំដុសធ្មេញ លាបទៅលើក្រចកដៃរបស់អ្នក។ ទុកវាចោលប្រមាណជា ១៥ នាទី។
ក្នុងរយៈពេលនេះថ្នាំដុសធ្មេញអាចនឹងស្ងួត។ បន្ទាប់មកយកច្រាសដុសធ្មេញ
(យកសរសៃច្រានទន់) ដុសទៅលើក្រចកដៃរបស់អ្នកថ្នមៗ។ ដុសអោយគ្រប់ក្រចកដៃរបស់អ្នក
ពេលរួចរាល់ហើយ លាងចេញតាមធម្មតា។
ទឹកក្រូចឆ្មារ និង baking soda (រកទិញនៅផ្សារទំនើប)
ច្របាច់ក្រូចឆ្មារដាក់ចូលទៅក្នុងចាន រួចហើយបន្ថែម baking soda ចូល
(លៃទៅតាមក្រចកដៃ និង ជើងរបស់អ្នក) ធ្វើអោយខាប់បន្តិច។
បន្ទាប់មកលាបទៅលើក្រចកដៃរបស់អ្នក ទុកចោល ១៥ នាទី សឹមលាងចេញ។ ធ្វើវិធីនេះ ២
ដងក្នុងមួយថ្ងៃ អ្នកនឹងឆាប់ទទួលបានលទ្ធផល។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
Sunday, September 6, 2015
- Blogger Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment