សាច់ជ្រូកចិញ្ច្រាំ ២ខាំ
ម្សៅឆា ១ស្លាបព្រាកាហ្វេ
មីសួរត្រាំទឹកក្តៅ ១ក្តាប់
ខ្ទឹមក្រហម ៣មើប
ស្លឹកខ្ទឹម ៣ដើម
ពងទា១
ម្រេច ចុងស្លាបព្រាកាហ្វេ
អំបិល ចុងស្លាបព្រាកាហ្វេ
ស្ករ ចុងស្លាបព្រាកាហ្វេ
ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់
ប៉េងប៉ោះទុំ ៤-៥ផ្លែ
ប្រេងឆា ៣ស្លាបព្រា
១- លាងប៉េងប៉ោះ ឆ្កៀលយកគ្រាប់ចេញ លាងអោយស្អាត។
២- លាយសាច់ជ្រូកនឹងគ្រឿងទាំងអស់ ចូលអោយសព្វ ហើយយកទៅញាត់ក្នុងផ្លែប៉េងប៉ោះ។
៣- ដាក់ឆ្នាំងកំដៅភ្លើងអោយក្តៅ ចាក់ខ្លាញ់ចូល រួចដាក់ប៉េងប៉ោះញាត់សាច់ចូល។
៤- ចៀនអោយក្រហម រួចសឹមចាក់ទឹកអោយអោយលិចប៉េងប៉ោះ ដាក់ភ្លើងក្តៅល្មម ទុកអោយ អោយពុះតិចៗ ទាល់តែឆ្អិនសាច់។
៥- ថែមអំបិល ស្ករ ទៅក្នុងទឹកស្ងោរ រួចភ្លក្សសាបប្រៃថែមថយតាមចំណូលចិត្ត។
៦- មុនពេលបរិភោគ រោយស្លឹកខ្ទឹមហាន់ ដាក់ពីលើ ដើម្បីលំអចានផង ដើម្បីអោយមានរសឈ្ងុយផង។


0 comments:
Post a Comment