Sunday, September 6, 2015
អ្នកជំនាញបានមានប្រសោសន៍ថា ការផឹកតែមួយថ្ងៃ៣ពែងអាចជួយរក្សាធ្មេញឲ្យនៅល្អ និងកាត់បន្ថយហានិភ័យនៃរោគដង្កូវស៊ីធ្មេញ។
តាមការសិក្សាបានរកឃើញថា
តែខ្មៅអាចជួយក្នុងការកម្ចាត់បាក់តេរីពីរប្រភេទដែលអាចបង្កឲ្យកើតដង្កូវស៊ីធ្មេញ
និងជំងឺអញ្ចាញធ្មេញ។ ដោយអ្នកគ្រាន់តែផឹកមួយថ្ងៃ៣ពែងប៉ុណ្ណោះ
នេះបើតាមអ្នកស្រាវជ្រាវបណ្ឌិត Carrie Ruxton នៅចក្រភពអង់គ្លេស។
ជាមួយគ្នានេះផងដែរអ្នកជំនាញបានធ្វើការសន្និដ្ឋានថា
តែខ្មៅអាចជួយប្រឆាំងមិនឲ្យធ្មេញពុក
បើទោះបីជាអ្នកបន្ថែមជាតិស្ករក្នុងវាក៏ដោយ។
ចំពោះតែបៃតងវិញក៏មានប្រសិទ្ធិភាពស្រដៀងគ្នាដែរ
វាអាចជួយប្រយុទ្ធប្រឆាំងនឹងក្លិនមាត់
ព្រោះវាអាចបន្សាបសមាសធាតុស្ពាន់ធ័រនៅក្នុងមាត់ដែលបង្កឲ្យមានក្លិនមិនល្អ។
លោកបណ្ឌិត Ruxton បន្ថែមទៀថា
“នៅពេលដែលបាក់តេរីក្នុងមាត់មានប្រតិកម្មជាមួយនឹងកាបូអ៊ីដ្រាត
ធ្វើឲ្យទឹកអាស៊ីតជ្រាបចូលទៅដល់ឬសធ្មេញ ហើយធ្មេញនឹងចាប់ផ្តើមឆាប់ខូច។
ប៉ុន្តែតែខ្មៅ នឹងតែបៃតងអាចជួយកាត់បន្ថយការរលាក
ហើយការពារមិនឲ្យការលូតលាស់នៃពពួកបាក់តេរីដែលនៅក្នុងមាត់បាន។”
តែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេទទួលស្គាល់ថា
អាចប្រយុទ្ធប្រឆាំងនឹងបាក់តេរីដ៏មានប្រសិទ្ធិភាព។
ការសិក្សានេះបានបញ្ជាក់ផងដែរថា តែបៃតងអាចជួយសម្រកទម្ងន់បាន
ពីព្រោះវាបានរួមចំណែករំលាយជាតិខ្លាញ់ក្នុងរាងកាយ៕
អត្ថបទដកស្រងចេញពី : មង្គលការ
Related Posts
- Blogger Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment