ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិដែលគេអាចប្រើប្រាស់បានច្រើនប្រភេទ ដូចជាប្រើជាឱសថ ជាភេសជ្ជៈ បង្អែម និងជាអាហារផងដែរ។ ចំពោះការប្រើប្រាស់ជាភេសជ្ជៈ គេអាចយកប្រទាលកន្ទុយក្រពើទៅធ្វើ ទឹកភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសារ ចំពោះ វិធីសាស្ត្រ នៃការធ្វើមានបង្ហាញជូនដូចខាងក្រោមនេះ ៖
១. គ្រឿងផ្សំ ៖
• សាច់ប្រទាលកន្ទុយក្រពើ ចិតជាចំណិតដុំកន្លះចានសំឡ• ទឹក៤ លីត្រ, ស្លឹកតយ ៣ ទៅ ៤សន្លឹក
• អំបិលបន្តិចបន្តួច
• ស្ករស ចាប់ពី ២ ខាំ ទៅ ៥ខាំ តាមការចូលចិត្ត ផ្អែម ឫ ល្មម ។
២. វិធីធ្វើ ៖
• លាងប្រទាលកន្ទុយក្រពើ ទាំងសំបក ឲ្យស្អាត• ចិតសំបកចេញឲ្យស្អាត ទុកមួយឡែក
• លាងសាច់ប្រទាលកន្ទុយក្រពើឲ្យអស់រំអិល
• ចិតជាដុំតូចៗប៉ុនចង្កឹះ
• ដាំទឹកដោយដាក់ស្លឹកតយចូល រហូតដល់ទឹកពុះ ស្រង់ស្លឹកតយចេញ ដាក់ស្ករ អំបិល ភ្លក្សមើលល្មមចូលចិត្ត គឺអាចយកសាច់ប្រទាលកន្ទុយក្រពើ ចាក់ចូលទុកដល់ពុះ បិទភ្លើង គ្របទុកមួយសន្ទុះកុំកូរ ១៥ ឫ ២០ នាទីក្រោយមក សឹមបើកគំរបឡើង នោះយើងនឹងទទួលបាន ទឹកភេសជ្ជៈប្រទាលកន្ទុយក្រពើដែលមានរសជាតិ និងក្លិនប្រហើរគួរឲ្យចង់ទទួលទានជាមិនខាន ។
0 comments:
Post a Comment