728x90 AdSpace

Latest News

Thursday, September 3, 2015

ស្ពៃក្តោបចំហុយ

គ្រឿងផ្សំស្នូល៖
ពងមាន់ ១
សាច់ជ្រូកចិញ្រ្ចាំ ១០០ក្រាម
បង្គាស្រស់ ហាន់ល្អិតៗ ១០០ក្រាម
ប៉ិគក់ ដើមខ្ទឹម ខ្ទឹមបារាំង ស្ពៃក្តោប ផ្សិតចំបើង (គ្រឿងបន្លែ ត្រូវហាន់ល្អិតៗគ្រប់មុខ ចំនួនរង្វាល់ខ្នាត មួយស្លាបព្រាធំ ស្មើគ្នា)
មីសួ ១ក្តាប់
ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
អំបិល ចុងស្លាបព្រាកាហ្វេ
ម្រេច ចុងស្លាបព្រាកាហ្វេ
ស្ករ កន្្លះស្លាបព្រាកាហ្វេ
ស្ពៃក្តោប ឬ ស្ពៃបូកគោ ១


របៀបធ្វើ៖
១- លាយសាច់ជ្រូក និង គ្រឿងគ្រៅទាំងអស់ចូលគ្នាអោយសព្វ
២- ហែកបន្ទះស្ពៃក្តោប ជ្រលក់ទឹកក្តៅ អោយទន់ស្លឹក ហើយចៀរយកទ្រនុងចេញ។
៣- ចូកសាច់ដែលលាយគ្រឿងហើយ ខ្ចប់ ហើយមូរអោយស្អាត។
៤- ដាក់ចំហុយ អោយឆ្អិន។
៥- បើចង់បរិភោគលេង សូមមូរតូចៗ ទើបចំហុយ។
៦- បើចង់បរិភោគជាមួយបាយ សូមមូរអោយធំបន្តិច សម្រាប់ដាក់ចំហុយ។
៧- បើចង់ឆ្ងាញ់ យកខ្ទឹមដើមហាន់ល្អិតៗ ឆាជាមួយប្រេងខ្យង ដាក់ម្សៅឆាលាយទឹកបន្តិចចូល កូរអោយមានជាតិខាប់ៗ ទុកជ្រលក់ នៅពេលបរិភោគ។






អត្ថបទដកស្រង់ចេញពី : អ្នកស្រី កែវ ច័ន្ទបូរណ៍
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ស្ពៃក្តោបចំហុយ Description: Rating: 5 Reviewed By: Ta Kamab
Scroll to Top