រឿងពិតដែលកើតឡើងនៅក្នុងសង្គមយើងសព្វថ្ងៃ

នេះគឺជារឿងពិតមួយទៀតដែលតែងតែកើតឡើងនៅក្នុងសង្គមយើងសព្វថ្ងៃ
************************
នេះជារឿងពិតកាលពីប៉ុណ្ណានថ្ងៃមុនបងស្រីម្នាក់គាត់បានប្រាប់ពួកខ្ញុំពីមូលហេតុដែលគាត់សុខចិត្តការចោលសង្សារគាត់
ខ្ញំុបានទៅរៀនជំនាញនៅហាងមួយហេីយនៅទីនេាះមានតែស្រីៗតែបុណ្ណេាះដែលទៅរៀន។ ល្ងាចមួយពួកសិស្សៗទាំងអស់នៅជំុគ្នា ពេលនេាះមេហាងរបស់ពួកខ្ញុំបានសួរទៅបងស្រីម្នាក់ថា ៖
េមហាង៖ មេ៉ចក៏ហែងដាច់ចិត្តការចោលសង្សារហែងចឹង?
បងស្រី៖ ខ្ញុំមិនមែនដាច់ចិត្តចង់ការចោល គេទេញ្ញុំស្រលាញ់គេណាស់ ហេីយញុំស្រលាញ់គ្នាមួយ គេ ៤ ៥ឆ្នាំហេីយ ខ្ញំុស្មេាះគេណាស់ ប៉ុន្តែគេវិញមិនដែលស្មេាះខ្ញំុទេ គេមានស្រី៤ ទៅ ៥ នាក់ហេីយគេសន្យានឹងពួកស្រីៗទាំងនេាះដូចគេបាន សន្យាមួយញំុចឹង!!!
មើលទៅគាត់និយាយក្នុងលក្ខណៈមួយដែលនៅតែខឹងហេីយនិងនៅតែស្អប់សង្សារគាត់។
បងស្រីក៏បន្តថា ៖ គេសន្យាថា នឹង ចូលស្តីខ្ញុំដល់ ម៉ែឪ ហេីយគេថាគេចង់បង្កេីតគ្រួសារជាមួយខ្ញុំ ចង់មានជិវិតដែលនៅក្បែរគ្នាស្រលាញ់គ្នាដល់ចាស់!! គេថាគេមិនដែលមានគំនិតគិតដល់អនាគតជាមួយអ្នកណាផ្សេងទៀតទេ គេគិតចឹងតែជាមួយខ្ញំុម្នាក់គត់។ ដែលការពិតនោះវិញគេនៅតែមានស្រី
ហេីយគេក៏មិនដែលសំុបែកពីខ្ញំុដែរ តែថ្ងៃមួយគេដឹងថាខ្ញំុមានគេចូលស្តី គេអត់ខ្វល់ខ្វាយនឹងរឿងនឹងទេគេធ្វេីធម្មតា គេនៅតែមានស្រីដូចមុនដដែល ចំណែកម៉ាក់ប៉ាកខ្ញំុគាត់ក៏ដឹងថាខ្ញំុមានសង្សារដែលគាត់ថា បេីវាហ៊ានចូរស្តីហែងមា៉ក់ព្រមអោយ។ ម៉ាក់ញំុបានិយាយថា កូនកូនត្រូវយល់ថា មនុស្សប្រុសវាអាចណែនាំយេីងអោយម៉ែឪវាស្គាល់តែមិនប្រាកដថាវាស្រលាញយេីងស្មោះមែនទេ វាធ្វេីដេីម្បីអោយយេីងជឿវាដោយស្លាប់ចិត្ត វាមិនមែនសន្យាតែជាមួយយេីងទេ បើសិនពេលកូនការទៅ វានៅមានកង់សារកួរវាច្រេីនទៀត បេីគេស្រលាញ់យេីងមែន ទេាះមានបញ្ហាអីក៏មិនអាចហាមគេបានដែល គេនឹងហ៊ានចូលស្តីដល់ម៉ាក់ប៉ាយេីងដូចដែលគេបាននិយាយ តែវាមិនខ្វល់នឹងកូន វាអាចនឹងសន្យាជាមួយអ្នកដទៃដូចវាសន្យាមួយកូនចឹង។
ខ្ញុំនៅទីនេាះក្មេងជាងគេ បងស្រីក៏ងាកមកប្រាប់ខ្ញំុថា ៖
អូនឯងត្រូវដឹងថា បេីគេស្រលាញ់យេីងគេមិន ដេាះលែងយេីងទេ គេនឹងហ៊ានចូលស្តីដល់ម៉ែឪយេីង។ បេីគេស្រលាញ់យេីងមែនគេនឹងខ្វល់ពីសុខទុក្ខុយេីង គេក៏មិនក្បត់យេីងម្តងហេីយម្តងទៀតដែល មកពីគេគិតថាទេាះគេខុសប៉ុណ្ណាក៏យេីងនៅតែអត់ទេាសអោយ ហេីយអ្វីដែលយេីងលេីកលែងអោយគេមិនបានយកទៅកែទេគេនៅតែក្បត់លេីសដេីម ព្រេាះគេគិតថាទេាះគេខុសប៉ុណ្ណាក៏យេីងនៅតែស្រលាញ់គេដែល។
គាត់បន្តទៀតថា ៖ ចឹងហេីយទេីបខ្ញំុព្រមរៀបការហេីយកាត់ចិត្តពីគេ គេអត់ខ្ញំុបានខ្ញំុក៏អត់គេបានដែរ មនុស្សព្រាននៅតែព្រាន វាមានមួយមិនគ្រប់មានដប់ក៏មិនស្កល់ដដែល សុខចិត្តយកអ្នកដែលគេហ៊ានចូលស្តីដល់ម៉ាក់ប៉ាយេីង។
ហេីយឥលូវគាត់នឹងស្វាមីគាត់ស្រលាញ់គ្នាណាស់ ទេាះគាត់មិនអាចភ្លេចសស់ង្សាចាស់គាត់មែន តែមិនមែនមានន័យថានៅស្រលាញ់ទេ វាជាមេរៀនសំរាប់ប្រាប់ទៅបងៗប្អូនៗ កុំអោយជឿជាក់លេីគេទាំងស្រុងពេកវាអាចនឹងឈឺខ្លាំង ហេីយកុំព្រេាះតែសន្យាថាគេនឹងរៀបការមួយយេីង យេីងព្រមអោយអ្វីៗទៅគេ ពេលខ្លះវាគ្រាន់តែជាសន្យាខ្យល់ប៉ុណេាះ។ហេីយក៏បានធ្វេីអោយញំុភ្លឺភ្នែកច្រេីនឡេីងយល់ពីល្បិចមនុស្សប្រុសដែល។
******************************************************
អត្ថបទ : ប្អូនស្រីសុំមិនបញ្ចេញឈ្មោះ
0 comments:
Post a Comment