នៅពេលនេះ យើងបាន ពាំនាំពីរបៀប សម្គាល់ខ្សែ និងតំណសាកថ្មប្រភេទ Lightning ពិតប្រាកដ ដែលជាផលិតផល សុទ្ធរបស់ក្រុមហ៊ុន Apple ។ ដើម្បីឲ្យ មិត្តអ្នកអាន កាត់បន្ថយ ការចាញ់បោក អ្នកលក់មួយចំនួន មានគំនិត ខិលខូច ចង់បន្លំលក់ របស់ក្លែងក្លាយ ប៉ុន្តែយក តម្លៃស្មើររបស់ សុទ្ធនោះ ឬអ្នកអាចដឹងពីខ្សែ ឬតំណរសាកថ្មក្លែងក្លាយ ហើយជៀសវាង មិនប្រើប្រាស់បាន។ សូមអានការ ណែនាំខាងក្រោម៖
ការណែនាំពី ក្រុមហ៊ុន Apple ផ្ទាល់ បង្ហាញពីអាការៈ របស់ស្មាតហ្វូន នៅពេលប្រើខ្សែ ឬតំណរសាកថ្មក្លែងក្លាយ៖
- ស្មាតហ្វូនរបស់អ្នកចាប់ផ្តើម មានបញ្ហា ដូចជាឆាប់ក្តៅ ឬក្តៅខ្លាំងជាងធម្មតា
- ខ្សែក្លែងក្លាយនោះងាយស្រួលខូច ឬដាច់
- តំណរសាកថ្មឆាប់ឡើងកម្តៅ ឬក្តៅខ្លាំងទាល់តែមិនអាចប៉ះបានយូរ
- ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ iOS នឹងប្រាប់អ្នកឲ្យដឹង នៅពេលមានខ្សែក្លែងក្លាយដោតចូលស្មាតហ្វូន (សំរាប់ខ្សែក្លែងក្លាយមួយចំនួន)
- ខ្សែក្លែងក្លាយខ្លះ ពេលដោតស្គាល់ ហើយពេលខ្លះដោតមិនស្គាល់។
(ខាងឆ្វេង ក្លែងក្លាយ និងខាងស្តាំ របស់សុទ្ធ)
សំរាប់មិត្តអ្នកអាន មួយចំនួនដែល មិនទាន់ បានដឹង អាចសាក ចាប់អារម្មណ៍ លើការប្រើប្រាស់នេះ ដើម្បីជៀសវាង ការកើតហានីភ័យ មួយចំនួន ដែលអាច កើតឡើងដោយ មិនដឹងខ្លួន រហូតដល់ថ្នាក់កើតឡើងជា បញ្ហាធ្ងន់ធ្ងរ បានទៀតផង នៅពេល ប្រើប្រាស់ខ្សែ ឬតំណរសាកថ្ម ក្លែងក្លាយទាំងនេះ។
ប្រភពដក់ស្រងចេញពី : cambo-report.com
0 comments:
Post a Comment