728x90 AdSpace

Latest News

Monday, August 24, 2015

កសិកម្ម : បច្ចេកទេសដាំគូឆាយ

-ការជ្រើសរើសពូជ
ជ្រើសរើសកូនគូឆាយ ណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក​ប្ញចាស់ពេក​​ ។ ជ្រើសរើសគល់គូឆាយ ណាដែល
ថ្លោសល្អ កាត់ប្ញសចេញបន្តិច​ដើម្បីកុំអោយស្លឹក គូឆាយឡើងក្រហមហើយត្រូវយកទៅដាំភ្លាម ។

-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។​​ ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅហើយទុករយះ
ពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ ហើយរាស់អោយ រាបស្មើរតែម្ដង។ បន្តាប់មកលើករង ដាំ ។

-ការដាំដុះ
យកកូនប្ញគល់គូឆាយដាំរាក់ៗ ​ដោយដាំចន្លោះពីគុម្ភមួយទៅមួយប្រវែង២តឹក ​។

-ការប្រើជី​ PN
រយះពេល១៥ទៅ២៥ថ្ងៃយើងប្រើជី PN​ ម្តងជាលើកទីមួយដោយប្រើ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១
ហិចតា។ លើកទីពីរយើង ដាក់២៥ទៅ៣០ ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ យើង
ប្រើអស់៦ដបក្នុង១ហិចតា។​​​​​លើកទី៣យើងដាក់២៥​ទៅ ៣០ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង
​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា។​ ​​លើកទី៤យើងដាក់២៥​ទៅ ៣០ថ្ងៃ​ បន្តាប់ពីដាក់លើកទី៣ហើយដោយ
ប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​

-ការថែទាំ
- ស្រោចទឹកមួយថ្ងៃ២ដងព្រឹកល្ងាច
- ជ្រុំគល់ដកស្មៅ
- ការពាររោគបំផ្លាញ

៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣ទៅ៤ខែអាចប្រមូលផលបានហើយ៕
ដកស្រងចេញពីប្រភព : www.cnadcambodia.org


  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: កសិកម្ម : បច្ចេកទេសដាំគូឆាយ Description: Rating: 5 Reviewed By: Ta Kamab
Scroll to Top