728x90 AdSpace

Latest News

Wednesday, August 26, 2015

ព័ត៍មាន : ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ចិនមួយ ​ពិតជាទទួលថា iPhone 6s ​អាច​មាន​​បន្ថែម​​ពណ៌​ស៊ី​ជម្ពូ!

ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយ ដែល​ជា​ដៃ​គូ​សហការ​របស់ Apple បាន​បង្ហាញ​ពី​របាយកាណ៍ ដែល​ពួក​គេ​ទទួល​ស្គាល់​ថា លក្ខណៈ​សម្បត្តិ​របស់ iPhone 6s ជំនាន់​ក្រោយ ដូចអ្វីដែលសារពត៌មានបាន​ចេញ​ផ្សាយ​ដូចៗគ្នា​ អញ្ចឹង។ ជាពិសេស វាអាចមានពណ៌ស៊ីជម្ពូតែម្តង។
ពួកគេបានទទួលស្គាល់ថា iPhone 6s ជំនាន់ក្រោយនេះ អាចបំពាក់នូវបន្ទះឈីបថ្មី A9, មានរ៉េមដល់ទៅ 2GB, បំពាក់បច្ចេកវិទ្យា Force Touch និងកាមេរ៉ាមុខ ក្រោយ អាចមានការដំឡើងមេហ្គាភិចសែល តែ​ពួក​គេមិនបានបញ្ជាក់ថាប៉ុន្មានមេហ្គាភិចសែលនោះទេ។ នេះសុទ្ធតែជាលក្ខណៈសម្បត្តិ ដែលពត៌មាន​ជា​ច្រើន​បានចេញផ្សាយដូចៗគ្នា ហើយពេលនេះ មានការទទួលស្គាល់ដោយក្រុមហ៊ុននេះទៀត យើងនឹង​អាច​កាន់តែជឿជាក់ថាវានឹងក្លាយជាការពិត។2
រំលឹកថា Apple នឹងបើកព្រឹត្តិការនៅពាក់កណ្តាលខែកញ្ញា ខាងមុខនេះ ដើម្បីដាក់បង្ហាញស្មាតហ្វូន និង​ផាប្លេត ជំនាន់ក្រោយរបស់ពួកគេ ដូចនេះមិត្តអ្នកអាន អាចដឹងបានកាន់តែច្បាស់ នៅពេលដែល Apple ដាក់បង្ហាញផលិតទាំងនេះ។

ប្រភពដកស្រងចេញពី : cambo-report.com

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ព័ត៍មាន : ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ចិនមួយ ​ពិតជាទទួលថា iPhone 6s ​អាច​មាន​​បន្ថែម​​ពណ៌​ស៊ី​ជម្ពូ! Description: Rating: 5 Reviewed By: Ta Kamab
Scroll to Top