728x90 AdSpace

Latest News

Wednesday, August 26, 2015

របៀបធ្វើកាពិផាវ


    របៀបធ្វើកាពិផាវ
គ្រឿងផ្សំ៖ 
  • ត្រីឆ្អើរបុក ១វែក
  • បង្គាក្រៀមបុក ១វែក
  • សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម
  • ខ្ទឹមសបំពង ១មើមធំ
  • ខ្ទឹមក្រហមបំពង ៣មើម
  • ម្ទេសក្រៀម ១ក្តាប់
  • ស្ករត្នោត ១ស្លាបព្រា
  • កាពិដុត ១ស្លាបព្រា
  • ទឹកត្រី ៣ស្លាបព្រា
  • ម្ជូរអំពិលទុំ ៣ផ្លែ
  • ប្រេងឆា ២វែក

OTTARA007
របៀបធ្វើ៖ 
១- យកម្ទេសក្រៀម លីង ឬ បំពង ហើយបុកអោយម៉ដ្ឋ ទុកមួយអន្លើ
២- យកសាច់ជ្រូកចិញ្រ្ចាំលីងអោយដាច់ទឹក ហើយដួសទុកមួយអន្លើ
៣- យកខ្ទឹមសបំពង ខ្ទឹមក្រហមបំពង បុកអោយម៉ដ្ឋ រួចបុកលាយ ត្រីឆ្អើរ បង្គាក្រៀម ម្ទេសក្រៀមបុក អោយសព្វ ទុកមួយអន្លើ
៤- ចាក់ប្រេងឆា ចូលឆ្នាំងខ្ទះក្តៅ រួចដាក់ស្ករត្នោតចូល លីងអោយឈ្ងុយ ទើបចាក់ទឹកត្រី កាពិ និង អំពិលទុំចូល កូរអោយសព្វ
៥- ចាក់សាច់ជ្រូកចូល កូរអោយសព្វ ទើបបន្ថយភ្លើង កុំអោយខ្លោចបាតខ្ទះ
៦- យកត្រីឆ្អើរដែលបុកជាមួយគ្រឿងសព្វសាររួចហើយនោះ មកចាក់ចូលទៅក្នុងខ្ទះ កូរលាយអោយសព្វជាមួយសាច់ជ្រូក ភ្លក្សថែមថយ តាមចំណូលចិត្ត
៧ សូមកូរសាច់រហូតដល់ស្ងួតដាច់ទឹកអស់ ទើបលើកចុះពីចង្រ្កុាន ទុកអោយត្រជាក់ មុននឹងដួសច្រកកែវ ទុកបរិភោគ។ បើកូរមិនដាច់ទឹកទេ នោះកាពិនឹងឆាប់ដុះផ្សិត តែបើដាច់ទឹកល្អ នឹងអាចទុកបាន រាប់អាទិត្យ។
OLYMPUS DIGITAL CAMERA


ottara008

ដកស្រងចេញពី : អ្នកស្រី កែវ ច័ន្ទបូរណ៍
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើកាពិផាវ Description: Rating: 5 Reviewed By: Ta Kamab
Scroll to Top