728x90 AdSpace

Latest News

Wednesday, August 26, 2015

របៀបធ្វើក្រឡាន

      របៀបធ្វើក្រឡាន
ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។  របៀបធ្វើ ៖ 
១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។ 
២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។ 
៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។ 
៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។ 
៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។ 
៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។ 
៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម

ottara5 (3)

ottara5 (1)
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើក្រឡាន Description: Rating: 5 Reviewed By: Ta Kamab
Scroll to Top