១-ការជ្រើសរើសពូជ
ជ្រើសរើសកូនប្ញដើម ណាដែលថ្លោសល្អ មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក ។
២-ការរៀបចំដី
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះ
ពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។ បន្តាប់មកកាប់រណ្តៅដែលមានទំហំ៨តឹក៨ជ្រុង
ជំរៅ៨តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រ
វែង៣ម៉ែត្រទៅ ៥ម៉ែត្រ។
៣-ការដាំដុះ
យកកូនប្ញដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាលរណ្តៅហើយស្រោចទឹក។
៤-ការប្រើជី
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចពោធិសាត់
ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់ មេជី ៥ម.ល មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល មេអ័រម៉ូន ៥ម.ល ទឹក ៥លីត្រ លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ មេជី ១ គំរប មេថ្នាំបណ្តេញសត្វល្អិត ១
គំរប មេអ័រម៉ូន ១ គំរប ទឹក ១០លីត្រ លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ
១សប្តាហ៍ ម្តង។
គ. វីធីប្រើជី PN លើដំណាំដាំ ហើយ
ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ ប្រើលើកទី ១ មេជី ២ គំរប
មេថ្នាំបណ្តេញសត្វល្អិត ២ គំរប មេអ័រម៉ូន ២ គំរប ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២ដង ក្នុង ១ខែ ។
៥-ការថែទាំ
-ស្រោចទឹក
-បោចស្មៅ
-គ្របរងដាំ
-ពូនគល់
-តាក់តែងមែក
-ធ្វើរណ្តៅដាក់ជី
-បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង
៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល២ឆ្នាំ អាចប្រមូលផលបានហើយ៕
ដកស្រង់ចេញពីប្រភព : www.cnadcambodia.org
Monday, August 24, 2015
- Blogger Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment