728x90 AdSpace

Latest News

Monday, August 24, 2015

កំណាព្យ : ខែងអើយស្រីខែង

ខែងអើយអូនខែងសំញែងលែងដៃ
ពីព្រឹកដល់ថ្ងៃស្រីចេញធ្វើការ
រែកទឹកត្នោតលក់ជូនញាតិការ
ដែលមកទស្សនាអង្គរប្រិមប្រិយ៍។

ខែងអើយខែងខ្មែរកូនម៉ែឧស្សាហ
ខែងបុត្រខេមរានាមាល្បាញល្បី
ស្រស់នាងរឹងប៉ឺងធ្វើការល្វៀសល្វៃ
ខែងការទឹកដីប្រពៃណីស្រុកយើង

ខែងអើយខែងដើរដំណើរនាងសម
ធ្វើការហួនហំនាំគ្រួថ្កុំថ្កើង
របរសុចរិតប្រព្រឹត្តរុងរឿង
ក្រមែនតែសឿងមិនរស់ទម្រន់។

ខែងអើយខែងស្រីចរណៃនាងជា
ថែគ្រួរមនាថែលោកមានគុណ
ខែងអូនប្រពៃថ្លាថ្លៃពេកពន់
បងស្នេហ៍តូចតន់ព្រោះខែងអូនល្អ។

ខែងអើយសូមខំសន្សំថែមទៀត
វិជ្ជាវរនាឋជូននាំផ្លូវចរ
ជីវិតភ្លឺស្វាងថ្ងៃក្រោយបវរ
ថ្កើងដូចអង្គរទេសចរណ៍ស្ញប់ស្ញែង។

ខែងដុះខាត់ខ្លួនស្ងួនអស់គម្ពីរ
សិក្សាសំភីបណ្តុះខ្លួនខែង
ស្អែកនាងពណ្ណរាយភ្លឺដូចសូរ្យសែង
អោយសមឈ្មោះខែងកូនខ្មែរអង្គរ

ប្រណម្យហត្ថាបន់ព្រះរមណីយ៍
ឱ!ឆោមឆវីសូមទទួលពរ
បងផ្ញើពៅអូនដោយក្តីអំណរ
សូមខែងមុំល្អចរថ្កើងរៀងអើយ។

អត្ថបទដកស្រីចេញពី : អ្នកស្រី កែវ ច័ន្ទបូរណ៍



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: កំណាព្យ : ខែងអើយស្រីខែង Description: Rating: 5 Reviewed By: Ta Kamab
Scroll to Top