ស្លឹកបាសជាបន្លែម្យ៉ាងសំរាប់ចំអិនធ្វើម្ហូបអាហារ និងមានផលប្រយោជន៍ផ្នែកសុខភាព ។ ខាងក្រោមនេះ គឺជាផលប្រយោជន៍មួយចំនួនជួយឱ្យរាងកាយមានសុខភាពល្អ និងជួយបំបាត់អាការជំងឺផ្សេងៗដូចជា ៖
-ដើមបាសមានលក្ខណៈជាវល្លិ អាចវារតោងទៅលើដើមឈើផ្សេងៗមានផ្កាពណ៌ស
មានផ្លែរាងទ្រវែងស្រដៀងត្រសក់ រីឯស្លឹកមានទ្រង់ទ្រាយដូចរូបបេះដូង
អាចយកស្លឹក និងត្រួយមកស្ងោរធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់ ។
-ស្លឹកបាសមានសារធាតុ “បេតាឃែរ៉ូទីន” សំរាប់ជួយការពារការកើតមហារីកកាត់
បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយប៉ូវឆ្អឹង
និងធ្មេញមានជាតិដែក និងវីតាមីន C បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។
ស្ថាប័នស្រាវជ្រាវផ្នែកម្ហូបអាហារនៃមហាវិទ្យាល័យម៉ា ហ៊ីឌុលរបស់ថៃ
បានរកឃើញថា
ប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់សារធាតុសរសៃក្នុងស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបាន។
-ស្លឹកបាសចាត់ទុកថាជាថ្នាំត្រជាក់ ស្លឹកជួយបណ្ដេញជាតិពុល
និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់
ដោយប្រើស្លឹកបាសស្រស់ប្រហែល១ក្ដាប់ដៃលាងឱ្យស្អាត
និងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិចយក ទៅលាបនៅបរិវេណដែលមានរមាស់ ក៏ជាសះស្បើយបាន ។
-ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយរកអាចដាំបានដោយងាយស្រួល
គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗ
មកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យ បានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល
ឬរបងឱ្យស្លឹកបាសវៀរឡើង ។ លុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អ
អាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់
ប្រសិនបើកាន់តែបេះស្លឹក វាក៏កាន់តែដុះលូតលាស់ ៕
អត្ថបទដកស្រង់ចេញពី : Lam Lach
Monday, August 24, 2015
- Blogger Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment