ចូរឲ្យកូនអ្នកទទួលទានពពួកផ្លែឈើ, មើម ខាងក្រោមនេះទាំងសំបក
នឹងរក្សាបានសារជាតិជីវជាតិរបស់នៅដូចដើម ។ ១- ដំឡូងជ្វា ។
មាតាទាំងឡាយច្រើនមានទម្លាប់បកសំបកដំឡូងចេញ
មុនឲ្យកូនទទួលទានដោយមិនដឹងថា
ស្រទាប់សំបកស្តើងនេះជាកន្លែងប្រមូលផ្តុំច្រើនសារជាតិជីវជាតិ
ដូចជាៈ វីតាមីន C, ប៉ូតាស្យូម និង មេតាការ៉ូតេន
ជួយទប់ស្កាត់ងងឹតភ្នែក, បង្កើនប្រព័ន្ធអង្គបដិបក្ខឲ្យកុមារ ។
២- ការ៉ុត ។ នឹងជាការខាតបង់ផលប្រយោជន៍ ប្រសិនចិតសំបកការ៉ុតចេញ
ព្រោះសារជាំតិប្រឆាំងអុកស៊ីតកម្មទាំងអស់របស់ការ៉ុត
សុទ្ធតែស្ថិតនៅស្រទាប់សំបកនេះ ។ ជាងនេះទៀត សំបកការ៉ុត
ក៏ផ្ទុកច្រើនជាតិស្ករ និង វីតាមីន C, D, E, ក្រុមវីតាមីន B និង
ពិសេសគឺ ការ៉ូតេន ។
៣- ទំពាំងបាយជូរ ។
ក្នុងសំបកផ្លែទំពាំងបាយជូរមានសារជាតិ resveratrol យ៉ាងច្រើន
មានប្រសិទ្ធភាពក្នុងការប្រឆាំងបាក់តេរី, ប្រឆាំងផ្សិត
និងឆ្លងមេរោគនៅកុមារ ។ ក្រៅពីនេះ
វានៅមានឥទ្ធិពលបន្ថយកម្រិតទ្រីគ្លីសេរីដ និង
កូឡេស្តេរ៉ូលក្នុងឈាម, រារាំងពន្លកជំងឺមហារីក ។
៤-
ត្រសក់ ។ សំបកត្រសក់សម្បូរវីតាមីន និងសារជាតិរ៉ែ ។
វាមានប្រសិទ្ធភាពក្នុងការសម្រួលបត់ជើងតូច, បន្ថយហើម និង
រលាកឲ្យកុមារ ។
៥- ផ្លែប៉ោម ។
សំបកប៉ោមសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មធម្មជាតិ
មានស្រិទ្ធភាពបន្ថយរលាកផ្លូវរំលាយអាហារ
និងផ្ទុកច្រើនសារជាតិគីមីចម្រុះមានឈ្មោះ flavanoid ។
សារជាតិទាំងអស់នេះ សុទ្ធតែល្អសម្រាប់បេះដូង, សំបកប៉ោមផ្ទុក
flavanoid ច្រើនជាង ៦ ដង សាច់របស់វា
ហើយបរិមាណសារជាតិប្រឆាំងអុកស៊ីតកម្មកម្ចាត់ខ្ពស់ជាងដែរ ។
៦- ក្រូចឃ្វិច ។ មាតាអាចចិតស្រទាប់សំបកក្រូចស្តើងខាងក្រៅ
ទុកផ្នែកក្រាស់ឲ្យកូនទទួលទាន ។ ផ្នែកនេះសម្បូរសារជាតិសរសៃ
មានប្រសិទ្ធភាពបង្ការរលាកថ្លើម, កម្ចាត់ជាតិពុល
និងរំលាយស្លេសយ៉ាងប្រសិទ្ធភាព ពេលកុមារកើតផ្តាសាយ ។ ឬ
មាតាច្រចាប់ជាតិប្រេងពីសំបកដាក់ចូលទឹកក្តៅឲ្យកូនឆ្ពុងច្រមុះ
គឺប្រសិទ្ធភាពបំផុត ។
៧- ប៉េងប៉ោះ ។ ប្រសិនកុមារកើតផ្តាសាយ
នោះចូរឲ្យកូនទទួលទានប៉េងប៉ោះទាំងសំបក ។ សារជាតិ lycopene
ក្នុងសំបកប៉េងប៉ោះ មានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្លាំង
អាចលើកកម្ពស់សមត្ថភាពអង្គបដិបក្ខរបស់សរីរាង្គ,
បង្ការប្រឆាំងមហារីក, សរសៃឈាមបេះដូង ។ ក្រៅពីនេះ
សំបកប៉េងប៉ោះនៅជំនួយការពារសុខភាពយ៉ាងល្អ ក្នុងរដូវត្រជាក់ ៕
Monday, August 24, 2015
- Blogger Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment