អត្ថបទអប់រំ : លោកឪពុកម្នាក់ បានអោយដំបូន្មានទៅកូនស្រី

អ្នកខ្លះសក្តិសមជាមួយកូន តែគេមិនស្រលាញ់កូន
អ្នកខ្លះគេស្រលាញ់កូនតែគេមិនសក្តិសម
បើសិនចង់ដឹងថាគេស្រលាញ់កូនឬទេ ?
ចូរកូនកុំប្រើត្រចៀកស្តាប់
តែប្រើភ្នែកមើល ថាគេលះបង់ដើម្បីកូនប៉ុនណា ?
បើសិនជាកូនចង់ដឹងថា សក្តិសមគ្នាឬទេ ?
កុំសំរេចចិត្តទៅលើអ្វីដែលគេមាន
តែត្រូវសំរេចចិត្តដោយផ្អែកទៅលើ ស្នាមញញឹមនិងទឹកភ្នែករបស់កូន ដែលបានកើតឡើងដោយសារគេ
មនុស្សដែលធ្វើអោយកូនហូរទឹកភ្នែកគ្រប់ពេល ទោះជាមានស្តុកស្តម្ភប៉ុនណាក៏ដោយ ក៏កុំជ្រើសថានិងផ្ញើរជីវិតជាមួយគេ
មនុស្សដែលធ្វើអោយកូនអាចមានស្នាមញញឹមរាល់ថ្ងៃ ទោះជាគេមានវណ្ណះ មិនស្តុកស្តម្ភប៉ុនណាក៏ដោយ តែវាក៏សក្តិសមនិងកូនអាចអោយកូនមាន សុភមង្គលបាន
ចូរកូនជ្រើសរើសភាពហត់នឿយជាមួយការសើចក្អាក់ក្អាយ
តែកុំជ្រើសភាពសុខស្រួលផ្លូវកាយ ដែលត្រូវហូរទឹកភ្នែករាល់ថ្ងៃ
រើសយកមនុស្សដែលហ៊ានទុករូបកូននៅក្នុងកាបូបលុយ
រើសយកមនុស្សដែលហ៊ានដាក់រូបកូន នោTimeline របស់គេ
រើសយកមនុស្សដែលហ៊ានប្រាប់កូននូវគ្រប់រឿងរាវរបស់គេ
រើសយកមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន
តែបើសិនជាជ្រើសរើសហើយ គេម្នាក់នោះមិនអាចធ្វើអោយកូន មើលទៅមានសុភមង្គលក្នុងភ្នែកមនុស្សជុំវិញខ្លួន នោះមានន័យថាកូនរើសមនុស្សខុសហើយ
ព្រោះបើគេស្រលាញ់កូនពិត គេនិងមិនធ្វើមនុស្សដែលគេស្រលាញ់ មើលទៅវេទនាក្នុងខ្សែភ្នែកអ្នកនៅជុំវិញខ្លួនឡើយ
0 comments:
Post a Comment